
រថយន្តអគ្គិសនី Toyota bZ5 ដែលពីមុនត្រូវបានគេស្គាល់ថា bZ3C ឥឡូវនេះត្រូវបានបើកបញ្ជាការទិញកក់ទុកមុនបាននៅក្នុងប្រទេសចិន មុនពេលការដាក់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តសៀងហៃឆ្នាំ ២០២៥ (Shanghai Auto Show 2025) ហើយត្រូវបានគេរំពឹងថានឹងដាក់លក់ជាផ្លូវការនៅក្នុងខែមិថុនាខាងមុខនេះ។
រថយន្តប្រភេទ SUV អគ្គិសនីសុទ្ធ ម៉ូឌែលនេះត្រូវបានអភិវឌ្ឍដោយមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន GAC Toyota។ សម្រាប់ម៉ូឌែលនេះគឺជារថយន្តអគ្គិសនីសុទ្ធទី៣ ត្រកូល bZ របស់ Toyota សហការផលិតជាមួយក្រុមហ៊ុនចិន។ bZ5 ជារថយន្ត SUV ៥ កៅអី ឥឡូវនេះរថយន្ដនេះ បានបើកការបញ្ជាទិញកុកមុនជាផ្លូវការ ជាមួយតម្លៃចាប់ពី ១៧ ៧០០ ដល់ ២១ ៨០០ដុល្លារ។
ការរចនាផ្នែកខាងក្រៅ
- ចង្កៀងមុខ LED រាងអក្សរ C ជាមួយនឹងអំពូល Daylight វែង
- កាងខាងមុខបែបស្ព័រ ជាមួយនឹងរន្ធខ្យល់ពណ៌ខ្មៅ និងរចនាបថផ្នែកខាងក្រោមរលោង
- ផ្នែកខាងចំហៀងមានរាងរថយន្ត Coupe SUV ជាមួយនឹងដំបូលទេរ
- ផ្នែកខាងក្រោយមានតែផ្លាកសញ្ញាប្តូរទៅជា “bZ5” ប៉ុណ្ណោះ ជាមួយនឹងភ្លើងក្រោយវែងភ្ជាប់គ្នាទាំងសងខាង
ការរចនាផ្នែកខាងក្នុង
- អេក្រង់កម្សាន្ដទំហំ ១៤.៦ អុីញ និងអេក្រង់កុងទ័រទំហំ ៨.៨ អុីញ
- ប្រើប្រាស់ប្រព័ន្ធបើកបរបញា្ញឆ្លាតវៃកម្រិតខ្ពស់ Momenta 5.0
- ដំណើរការដោយឈីប Qualcomm Snapdragon 8155 ជាមួយនឹង NVIDIA DRIVE AGX Orin X 254 TOPS
- កុងសូលកណ្ដាលមានក្បាលលេខបង្វិល និងកន្លែងដាក់កែវចំនួនពីរ