Toyota bZ3X ទទួលបានការបញ្ជាទិញចំនួនលើស ១ម៉ឺនគ្រឿងបន្ថែមទៀត នៅប្រទេសចិន

[បរទេស] ចាប់តាំងពីការចេញលក់នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ កន្លងមក រថយន្តអគ្គិសនីសុទ្ធToyota bZ3X បានធ្វើការដឹកជញ្ជូនដល់អតិថិជនបានជាង ១០ ០០០ គ្រឿងរួចមកហើយ ខណៈពេលនេះ ទទួលបានការបញ្ជាទិញបន្ថែមចំនួន ១២ ០០០ គ្រឿង នេះបើតាមលោក Peng Baolin អគ្គនាយករងផ្នែកលក់នៅក្រុមហ៊ុន GAC Toyota ។

គួរឲ្យដឹងថា រថយន្តអគ្គីសនីសុទ្ធ Toyota bZ3X ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយទទួលបានការបញ្ជាទិញចំនួនច្រើនជាង ១០ ០០០ គ្រឿង ត្រឹមរយៈពេល ៦០នាទី បន្ទាប់ពីប្រកាសបើកទទួលកក់ជាផ្លូវការនៅប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៣ ៨០០ ដុល្លារ​ ដល់ ២៧ ៥០០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Toyota, GAC និង FAW នៅលើគ្រោងឆ្អឹង e-TNGA platform ផ្តល់នៅជម្រើសចំនួន ២ រួមមាន ប្រើម៉ូទ័រអគ្គីសនីចំនួន ១ អាចបើករបានចម្ងាយ ៥០០ គីឡូម៉ែត្រ និងប្រើម៉ូទ័រអគ្គីសនីចំនួន ២ អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម