Toyota ទើបតែបានបញ្ចេញរថយន្ត Corolla ចំនួន ២ ម៉ូដែលថ្មីគឺ Corolla GR Sport និង Corolla Trek។
Corolla GR Sport ដ៏ថ្មីសន្លាងនេះ មានជម្រើសតួខ្លួនចំនួន ២ ប្រភេទ គឺ គូទហើម (Hatchback) និង តួវែង (Touring Sports)។ វាផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ ដែរ គឺ ចំណុះ ១,៨ លីត្រ និង ២,០ លីត្រ ដែលដំណើរការជាមួយប្រព័ន្ធ Hybrid។
Corolla GR Sport បានប៉ាណាពណ៌ខ្មៅរលោង, កាងកាត់ខ្យល់ផ្នែកខាងមុខ ចំហៀង និងក្រោយ។ តួខ្លួនខាងក្រៅរបស់វាមានពណ៌ប្រផេះ (Dynamic Grey) អមជាមួយយ៉ាន់អាលុយមីញ៉ូម ទំហំ ១៨ អ៊ីញ យ៉ាងស្រស់ស្អាត, ចង្កៀងមុខ LED, អំពូលកាត់អ័ព្ទ និងចង្កៀងក្រោយយ៉ាងទាក់ទាញ។
ដោយឡែក Corolla Trek វិញ មានតួខ្លួនតែមួយប្រភេទប៉ុណ្ណោះ គឺ តួវែង (Estate) ហើយប្រើម៉ាស៊ីនដូច Corolla GR Sport ដែរ។ Corolla Trek បានដំឡើងកម្ពស់ឈរផុតពីដី ២០ មីល្លីម៉ែត្រ ជាមួយនឹងរូបរាងស្រដៀងរថយន្តប្រភេទ Crossover ទាំងផ្នែកខាងមុខ និងខាងក្រោយ, យ៉ាន់អាលុយមីញ៉ូម ទំហំ ១៧ អ៊ីញ, ចង្កៀងមុខ LED, អំពូលកាត់អ័ព្ទ និងកញ្ចក់ផ្នែកខាងក្រោយពណ៌ខ្មៅ៕