Toyota Corolla GR Sport និង Corolla Trek រចនាអេមកប់

Toyota ទើប​តែ​បានបញ្ចេញ​រថយន្ត Corolla ​ចំនួន ២ ម៉ូដែល​ថ្មីគឺ Corolla GR Sport និង Corolla Trek។

Corolla GR Sport ដ៏​ថ្មី​សន្លាង​នេះ​ មាន​ជម្រើស​តួ​ខ្លួន​ចំនួន ២ ប្រភេទ គឺ គូទ​ហើម (Hatchback) និង តួ​វែង (Touring Sports)។ វាផ្តល់​ជម្រើស​ម៉ាស៊ីន​ចំនួន ២ ដែរ គឺ ចំណុះ ១,៨ លីត្រ និង ២,០ លីត្រ ដែលដំណើរការជាមួយប្រព័ន្ធ Hybrid។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Corolla GR Sport បាន​ប៉ាណាពណ៌​ខ្មៅ​រលោង, កាង​កាត់​ខ្យល់​ផ្នែក​ខាង​មុខ ចំហៀង និង​ក្រោយ​។ តួ​ខ្លួន​ខាង​ក្រៅ​របស់​វា​មាន​ពណ៌​ប្រផេះ (Dynamic Grey) អម​ជាមួយ​យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៨ អ៊ីញ យ៉ាង​ស្រស់​ស្អាត, ចង្កៀង​មុខ LED, អំពូល​កាត់​អ័ព្ទ និង​ចង្កៀង​ក្រោយយ៉ាង​ទាក់​ទាញ។

ដោយឡែក Corolla Trek វិញ មាន​តួ​ខ្លួន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ គឺ តួ​វែង (Estate) ហើយ​ប្រើ​ម៉ាស៊ីន​ដូច Corolla GR Sport ដែរ។ Corolla Trek បាន​ដំឡើង​កម្ពស់​ឈរ​ផុត​ពី​ដី ២០ មីល្លីម៉ែត្រ ជាមួយ​នឹង​រូបរាង​ស្រដៀង​រថយន្ត​ប្រភេទ Crossover ទាំង​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ, យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៧ អ៊ីញ, ចង្កៀង​មុខ LED, អំពូល​កាត់​អ័ព្ទ និង​កញ្ចក់​ផ្នែក​ខាង​ក្រោយ​ពណ៌​ខ្មៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម