ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Nissan នឹងបញ្ឈប់ការលក់រថយន្ត Ariya EV របស់ខ្លួន ដើម្បីជំរុញទីផ្សាររថយន្ត Nissan Leaf វិញ

Nissan នឹងបញ្ឈប់ការលក់រថយន្ត Ariya EV របស់ខ្លួន ដើម្បីជំរុញទីផ្សាររថយន្ត Nissan Leaf វិញ

បន្ទាប់ពីប្រកាសដាក់លក់អស់ជាច្រើនឆ្នាំ ពេលនេះ ក្រុមហ៊ុន Nissan បានប្រកាសសម្រេចឈប់លក់នូវរថយន្ត Nissan Ariya ប្រភេទអគ្គិសនី crossover របស់ខ្លួននៅក្នុងទីផ្សារអាមេរិកហើយ ដោយក្នុងនោះ នឹងជំនួសមកវិញដោយម៉ូឌែលអគ្គិសនីថ្មីជាច្រើន។

ជាក់ស្តែង ក្នុងនោះ ចំពោះមូលហេតុមួយនៃការបញ្ឈប់ការលក់រថយន្ត Ariya ​ប្រភេទអគ្គិសនីរបស់ក្រុមហ៊ុន Nissan នេះ ក៏ដើម្បីជំរុញការលក់រថយន្ត Nissan Leaf ម៉ូដែលថ្មីឆ្នាំ ២០២៦ ដែលគ្រោងនឹងប្រកាសដាក់លក់ជាផ្លូវការនៅចុងឆ្នាំ២០២៥ នេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ការផ្លាស់ប្តូរនេះក៏អាចនឹងបណ្តាលមកពីការផ្លាស់ប្តូរនៃតម្រូវការរបស់អតិថិជននៅក្នុងទីផ្សាររថយន្ត EV នៅអាមេរិក ទាក់ទងនឹងបញ្ហាពន្ធ ក៏ដូចជាតម្លៃផងដែរ ខណៈនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ ការលក់រថយន្ត Ariya នេះ គឺមានចំនួនតែ ១១ ៦១៩គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម