Toyota Crown ប្រភេទដំបូលបើក ផលិតតែ ១គ្រឿងប៉ុណ្ណោះនៅលើពិភពលោក

[បរទេស] បន្ទាប់ពីក្រុមហ៊ុន Toyota បានដាក់បង្ហាញចេញនៅរថយន្ត Toyota Century Convertible ប្រភេទដំបូលបើក ដែលត្រូវបានផលិតឡើងជសម្រាប់ម្ចាស់ជើងឯកកីឡាចំបាប់ Sumo ខណៈពេលនេះ Toyota ក៏បានដាក់បង្ហាញនៅរថយន្ត Toyota Crown Convertible ប្រភេទដំបូលបើក ដែលមានតែមួយគ្រឿងប៉ុណ្ណោះនៅប្រទេសជប៉ុន ។

សម្រាប់រថយន្តនេះ ត្រូវបានផលិតឡើងផ្អែកនៅលើរថយន្ត Toyota Crown ប្រភេទ Crossover បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងវីដេអូផ្លូវការរបស់ Toyota Times ដោយត្រូវបានកាត់ដំបូលចេញ ខណៈផ្នែកខាងក្រោយបានទទួលការរចនាឡើងវិញ។ ខណៈនៅផ្នែកខាងក្នុង លក្ខណៈស្រដៀងគ្នាស្ទើរតែទាំងស្រុងទៅនឹងម៉ូដែលដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ម៉ូដែលនេះនៅតែប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៤៤ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម