ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តស្ព័រ GR 86 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ រយៈពេលច្រើនខែបន្ទាប់ពីកូនភ្លោះរបស់វា គឺ Subaru BRZ បានបង្ហាញខ្លួន។
រថយន្ត Toyota GR 86 ឆ្នាំ២០២២ នេះ បំពាក់ម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boxer Engine មានកម្លាំង ២២៨សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,១វិនាទី សម្រាប់ប្រភេទលេខដៃ ៦វគ្គ និង ៦,៦វិនាទី សម្រាប់លេខអូតូ ៦វគ្គ។
រថយន្តស្ព័រខ្លួនតូចរបស់ជប៉ុននេះនឹងផ្តល់ជម្រើសសរុប ៧ពណ៌ ដោយក្នុងនោះរួមមានទាំង ពណ៌ក្រហម Track Red, ពណ៌ស Halo White, ពណ៌ខៀវ Neptune Blue និង ពណ៌ប្រផេះ Steel Grey ផងដែរ។
ក្រឡេកទៅមើលកាប៊ីនខាងក្នុងរបស់វាវិញ រថយន្ត GR 86 បានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto មកស្តង់ដារតែម្តង។
សូមបញ្ជាក់ថា ក្រុមហ៊ុន Toyota នឹងប្រកាសចេញតម្លៃរថយន្ត GR 86 ឆ្នាំ២០២២ នៅពេលក្រោយ ហើយរំពឹងថានឹងចេញលក់នៅត្រីមាសទី៤ នៃឆ្នាំ២០២១ នេះតែម្តង៕