Toyota Yaris ប្រភេទ Hybrid ថ្មី ជិះ១០០គ.ម៉ ស៊ីសាំងតែ៣,៧លីត្រ

ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត Yaris ប្រើម៉ាស៊ីន Hybrid ថ្មីជាផ្លូវការ នៅលើទីផ្សារអឺរ៉ុប។ Yaris ឆ្នាំ២០២០ ថ្មីនេះ គឺជារថយន្តដំបូងបង្អស់របស់ Toyota ដែលប្រើគ្រោងឆ្អឹង GA-B នៃត្រកូល TNGA ដែលជួយដល់ការបើកបរ និងភាពរឹងមាំរបស់រថយន្តផងដែរ។

Yaris Hybrid ថ្មី បំពាក់ម៉ាស៊ីន Self-charing Hybrid ជំនាន់ទី៤ របស់ Toyota ដែលគួបផ្សំម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង ប្រភេទ Dynamic Force ជាមួយម៉ូទ័រអគ្គិសនី២ និងកញ្ចប់អាគុយ Hybrid មួយ ដែលបង្កើតកម្លាំងបានសរុប ១១៤សេះ។ ថ្វីបើមានកម្លាំងខ្លាំងជាងមុន ១៥សេះ ប៉ុន្តែ Yaris Hybrid ថ្មី ជួយសន្សំសំចៃសាំងរហូតដល់ទៅ ២០% ដោយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៣,៧លីត្រ/១០០គីឡូម៉ែត្រ ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Yaris Hybrid នេះក៏មានបំពាក់មុខងារ Android Auto និង Apple CarPlay, កុងទ័របាញ់លើកញ្ចក់, កន្លែងសាកថ្មទូរសព្ទឥតខ្សែ, Speaker JBL ៨គ្រាប់, ដៃចង្កូតមានមុខងារកម្តៅ, ចង្កៀង LED ព្រមទាំងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលក្នុងនោះរួមមានមុខងារ ដូចជា Pre-Collision System with Vehicle Detection, Pedestrian Detection, Cyclist Detection, Intelligent Adaptive Cruise Control និង Road Sign Assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម