Toyota GR Corolla ២០២៣ ម៉ាស៊ីនតែ ៣ស៊ីឡាំង កម្លាំងដល់ ៣០០ សេះ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្ត Toyota GR Corolla ថ្មី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ Corolla Hatchback ដែល​ចេញ​លក់ជាផ្លូវការ​ក្នុង​ទីផ្សារ​អាមេរិក ខណៈតម្លៃនៅមិនទាន់ដឹងនៅឡើយទេ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ Toyota GR Corolla មានបំពាក់ជាមួយប៉ាណាមុខពណ៌ខ្មៅដ៏ធំអបជាមួយឡូហ្គោ GR,​ កាងខ្យល់ diffuser នៅកាងខាងក្រោយ និងបានបន្ថែមនៅ Circuit Edition ដែលមានរន្ធខ្យល់នៅពីលើគម្របម៉ាស៊ីន, ដំបូលធ្វើពី carbon fiber, ថាសកង់ពណ៌ខ្មៅទំហំ ១៨ អ៊ីញ ជាមួយនឹងសំបកកង់ Michelin Pilot Sport 4 ទំហំ 235/40R18។

ពាណិជ្ជកម្ម

ចំណុចលេចធ្លោមួយទៀតរបស់ Toyota GR Corolla គឺការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ Suspension ដោយផ្តោតលើភាពស្ព័រពេញលេញ ដោយ Toyota បញ្ជាក់ថា ប្រព័ន្ធនេះត្រូវបានសម្រួលដើម្បីគាំទ្រដល់ផ្លូវប្រណាំង។ ខណៈដែល Circuit Edition ត្រូវបានបន្ថែមជាមួយនឹងប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងមុខ និងខាងក្រោយ បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​ហ្វ្រាំង​ឲ្យ​កាន់​តែ​ខ្លាំង។

ផ្នែកខាងក្នុងរបស់ GR Corolla មានកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្តទំហំ អ៊ីញ លើសពីនេះ Circuit Edition ក៏បន្ថែមនៅឧបករណ៍ស្តង់ដារដូចជាកៅអីស្បែកខាងមុខមុខងារក្តៅ/ត្រជាក់ ដៃចង្កូតមុខងារកម្តៅ ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងកន្លែងសាកថ្មឥតខ្សែ និងឧបករណ៍បំពងសំឡេងដ៏ប្រណិត JBL ៨ចំនុច។

Toyota GR Corolla មានប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ដែលរួមមានប្រព័ន្ធ consists of Forward Collision Prevention System with Pedestrian Detection, Lane Departure Warning System and pull the steering wheel to bring the car back into the lane, Lane Center Assist, Automatic Front Cruise Control, Automatic high beam, traffic sign reading system។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តនេះភ្ជាប់មកជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged ទំហំ ៣ស៊ីឡាំង លេខកូដ G16E-GTS អាចផលិតកម្លាំងបាន ៣០០ សេះ កម្លាំងរមួល ៣៧០ ញ៉ូតុនម៉ែត្រ ត្រូវបានបញ្ជូនដោយប្រអប់លេខដៃ iMT  ៦វគ្គ ជាមួយប្រព័ន្ធ GR-FOUR វិលដោយកង់ទាំងបួន អាចបញ្ជូនថាមពលទៅកង់ខាងមុខ និងខាងក្រោយពី ៥០:៥០ ដល់ ៣០:៧០ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអូសទាញទាំងសើម និងស្ងួត និងមានរបៀបបើកបរចំនួន ៣ ដើម្បីជ្រើសរើសដូចជា Normal, Sport និង Track។

គួរឲ្យដឹងថា Toyota GR Corolla នឹងផលិតនៅរោងចក្រ GR នៅ Motoyashi ប្រទេសជប៉ុនដែលធ្លាប់ផលិត Lexus LFA និង Supra A80 នាពេលកន្លងមក ដោយសារតែ Toyota ចង់ផ្តោតលើគុណភាពនៃម៉ូដែលនេះ  រួមទាំងតម្រូវការប្រើប្រាស់បច្ចេកទេសដោយដៃបន្ថែមទៀត៕

Sponsored