ពាក្យចចាមអារ៉ាមថ្មីបង្ហាញថា Toyota កំពុងសម្ងំផលិតឡាន GR Corolla Wagon

ថ្មីៗនេះ មានរបាយការណ៍ថ្មីមួយបានលេចឡើង ដោយបញ្ជាក់ថា ក្រុមហ៊ុន Toyota មិនមែនផលិតតែរថយន្ត GR Corolla Hatchback ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងចេញរថយន្ត GR Corolla Wagon ដែរ។

យោងតាមវេបសាយជប៉ុនមួយឈ្មោះថា Spyder7 អះអាងថា រថយន្តទ្វារ ៥ ប្រភេទគូទហើម GR Corolla Wagon កំពុងតែកើតឡើង ហើយវាអាចនឹងប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ដែលខ្ចីពីរថយន្ត GR Yaris ព្រមទាំងប្រើប្រអប់លេខដៃ ៦វគ្គ និង ប៉ុងពីរ AWD ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា មេក្រុមហ៊ុន Toyota បច្ចុប្បន្ន គឺលោក Akio Toyoda ក៏ជាអ្នកដែលស្រលាញ់ចូលចិត្តរថយន្តប្រភេទ performance car ដែរ ដូច្នេះវាក៏អាចបង្ហាញនូវលទ្ធភាពកាន់តែច្រើនបន្ថែមទៀត ដែរ GR Corolla Hatchback និង Wagon អាចនឹងបង្ហាញខ្លួននាពេលអនាគត។

មិនតែប៉ុណ្ណោះ ឈ្មោះ “GR Corolla” ក៏ត្រូវបានចុះប៉ាតង់នៅទូទាំងពិភពលោក រួចស្រេចទៅហើយ ដូច្នេះវាមានភាគរយច្រើនណាស់ដែលយើងអាចនឹងមើលឃើញរថយន្តថ្មីទាំង ២ ម៉ូដែលខាងលើបង្ហាញខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម