Toyota GR Supra ប្រភេទ Jarama Racetrack Edition ថ្មី មានផលិតត្រឹម ៩០គ្រឿងគត់

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត GR Supra ប្រភេទ Limited Edition ថ្មីសម្រាប់ទីផ្សារអឺរ៉ុប ហៅថា Toyota GR Supra Jarama Racetrack Edition។

រថយន្ត Toyota GR Supra Jarama Racetrack Edition ថ្មីនេះ ត្រូវបានដាក់បង្ហាញកាលពីដើមឆ្នាំកន្លងទៅនេះ ដោយវានឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៩០គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តម៉ូដែលពិសេសខាងលើ បានប្រើប្រាស់តួខ្លួនពណ៌ខៀវ Horizon Blue ជាមួយនឹងយ៉ាន់កង់ទំហំ ១៩អ៊ីញ ពណ៌ខ្មៅគ្រើម និងដុំហ្វ្រាំងពណ៌ក្រហម យ៉ាងស្រស់ស្អាត។

ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកម៉ាស៊ីនរបស់វាមិនមានអ្វីផ្លាស់ប្តូរឡើយ ដោយវានៅតែប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ហើយដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងក្រោយ។

ក្រៅពីនោះ រថយន្ត GR Supra Jarama Racetrack Edition ក៏មានបំពាក់អេក្រង់កម្សាន្តទំហំ ៨,៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto, បាស ១០គ្រាប់, Carbon Fiber និង ប្រព័ន្ធ Toyota Safety Sense+ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម