ក្រុមហ៊ុន Toyota បានបង្ហាញរថយន្ត GR Yaris ឆ្នាំ ២០២១ សម្រាប់ទីផ្សារអឺរ៉ុបជាផ្លូវការ ដែលជាប្រភេទ rally-bred hot hatch ។ សម្រាប់ម៉ាស៊ីន របស់រថយន្ត rally-bred hot hatch នេះ បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ៣ស៊ីឡាំង បង្កើតថាមពលកម្លាំងបាន ២៥៧សេះ និងកម្លាំងរមួល ៣៦០ញ៉ូតុនម៉ែត្រ។ ប្រភេទនេះមានបំពាក់នូវប្រព័ន្ធបើកបរប៉ុង ២ ប្រអប់លេខដៃ ៦វគ្គ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គ.ម ប្រើពេល ៥,៥វិនាទី និងមានល្បឿនអតិបរមា ២៣០គ.ម/ម៉។ មួយវិញទៀតវាអាចកំណត់នូវការបើកបរបាន ៣ប្រភេទគឺ Normal, Sport និង Track ដែលគ្រប់គ្រងលើកម្លាំងរមួលអាចបែបចែកសម្ពាធកម្លាំងទៅកង់ប្រភេទ 60:40, 30:70 និង 50:50 ផងដែរ។
រថយន្ត Toyota GR Yaris ឆ្នាំ ២០២១ បានបំពាក់ស្តង់ដាជាមួយ ចង្កៀងមុខ ប្រភេទ Automatic LED, កៅអី ប្រភេទ Ultrasuede sport, អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលមានមុខងារ Apple CarPlay និង Android Auto, ម៉ាស៊ីនត្រជាក់ ចែកជា២តំបន់, ផ្លិតទឹកស្វ័យប្រវិត្ត និងមុខងារជំនួយការបើកបរដូចជា Adaptive Cruise Control, Lane Trace Assist និង Pre-Collision System។
បន្តែមពីនេះ Toyota នឹងផ្តល់ដល់អតិថិជននូវជម្រើសបន្ថែម ២ប្រភេទ។ ដោយទី១ គឺ Circuit Pack ដោយបំពាក់បន្ថែម នូវ Performance goodies ដូចជាឈុតយ៉ាន់កង់ បែបស្ព័រ ទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ Michelin Pilot 4s និង brake calipers ពណ៍ក្រហម។ រីឯទី២ គឺ Convenience Pack ដោយបំពាក់បន្ថែមនូវ ឧបករណ៍តន្រ្តី JBL, Satellite Navigation, Parking Sensors, Ambient Lighting, heads-up display។
Toyota GR Yaris នេះមានតម្លៃចាប់ពី ៣៩ ១០០ដុល្លារសម្រាប់ទីផ្សារ ប្រទេសអាល្លឺម៉ង់ និង ៣៩ ៦២៨ សម្រាប់ទីផ្សារអង់គ្លេស៕