ម៉ូដែលពិសេស Toyota GR Yaris ផលិតតែ ១០០ គ្រឿងប៉ុណ្ណោះនៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូដែលពិសេស Toyota GR Yaris WRC Special Edition ចំនួន ២ម៉ូដែលដែលផលិតតែ ១០០ គ្រឿងប៉ុណ្ណោះក្នុងមួយម៉ូដែលនៅទីផ្សារប្រទេសជប៉ុន ។

សម្រាប់ម៉ូដែលពិសេសនេះ ត្រូវបានឌីស្សាញបន្ថែមដោយអ្នកប្រណាំងឡាន World Rally Championship ដ៏ល្បីចំនួន ២នាក់របស់ Toyota ជាមួយមុខងារពិសេសដូចជា ពណ៌តួខ្លួនបែប Unique ប៉ាណាមុខជាមួយរន្ធខ្យល់ទំហំធំ ថាសកង់ធ្វើពីអាលុយម៉ីញ៉ូមទំហំ ១៨អ៉ីញ ជាមួយដុំហ្វ្រាំង caliper ពណ៌ខៀវ និងពណ៌ក្រហម ព្រមទាំងស្ទីកគ័រ Toyota GAZOO racing logo ក៏ដូចជាកាង spoiler ខាងក្រោយ។ ខណៈនៅលើផ្ទៃតាប្លូទទួលបានបាបន្ទះដែកសម្រាប់តែម៉ូដែលនេះប៉ុណ្ណោះ ជាការរំលឹកដល់ជើងឯកពិភពលោករបស់ Toyota ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តទាំង ២ ម៉ូដែលនេះ បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០៤ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងអូតូ ៨វគ្គ និងរបៀបបើកបរថ្មីចំនួន ៤របៀប ។

គួរឲ្យដឹងថា សម្រាប់អតិថិជនដែលបានទិញរថយន្តនេះ ក្រុមហ៊ុន Toyota នឹងធ្វើការអញ្ញើញពួកគេទៅទស្សនាកម្មវិធប្រណាំងឡាន World Rally Championship ឆ្នាំ​២០២៤ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម