សូមស្វាគមន៍ទីកាន់រថយន្ត Toyota GR Yaris ដែលមានកម្លាំងខ្លាំងជាងគេលើពិភពលោក ជាមួយកម្លាំងខ្លាំងស្ទើស្មើរនឹងរថយន្ត Porsche 911 GT3។
ជាមួយថាមពលដ៏ខ្លាំងនេះ វាទទួលបានការកែច្នៃដោយក្រុមហ៊ុនកែច្នៃរថយន្ត Powertune Australia ជាមួយការប្រើពេលអស់មួយខែ ក្នុងការកែប្រែរថយន្តនេះអោយខុសពីរថយន្ត Yaris ដទៃ បន្ទាប់ពីធ្វើការកែប្រែទៅលើប្រព័ន្ធមេកានិច ដែលធ្វើឡើងទៅលើ រ៉ឺស័រស៊ូប៉ាប់ (Valve Spring)។
ខណៈម៉ាស៊ីនស្តង់ដាចេញពីរោងចក្រចំណុះ ១.៦លីត្រ ៣ស៊ីឡាំង ផលិតកម្លាំងបាន ២៦៨សេះ នាពេលនេះ Powertune Australia បានជួយអោយម៉ាស៊ីនរថយន្តនេះទទួលបានថាមពលរហូតដល់ ៤៧២,៨សេះ បន្ទាប់បានធ្វើបានធ្វើការរត់តេស្តនៅលើម៉ាស៊ីន Hub dyno ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកែច្នៃរថយន្ត Powertune Australia ពុំទាន់នាំយករថយន្តនេះក្នុងការធ្វើតេស្តល្បឿនចុងក្រោយ នៅលើទីលានប្រណាំងនៃឡើយនោះទេ ប៉ុន្តែគេរំពឹងថារថយន្តនេះនឹងអាចស្ទុះដល់ល្បឿន ២០៩គ.ម/ម៉ ប្រើពេល ១០វិនាទី៕