ខណៈពេលដែលរថយន្ត Toyota Land Cruiser នឹងត្រូវអស់ជីវិត ហើយស៊េរីជំនាន់ថ្មីនឹងបង្ហាញខ្លួនក្នុងពេលខាងមុខនេះ របាយការណ៍មួយចំនួនបាអះអាងថា វាទំនងជាផ្តល់ជម្រើសម៉ាស៊ីនខុសគ្នាចំនួន ៣។
រថយន្ត Land Cruiser ជំនាន់ថ្មី ដែលគេនឹងហៅថា Land Cruiser 300 Series នោះ ទំនងជានឹងបោះបង់ចោលម៉ាស៊ីន V8 របស់ខ្លួន ដើម្បីប្រើម៉ាស៊ីន V6 ជំនួសវិញ។
ក្នុងនោះគឺជាម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ twin-turbocharged V6 ខណៈម៉ាស៊ីនផ្សេងទៀតគឺមានទាំងប្រភេទ Hybrid ផងដែរ។ ជាចុងក្រោយ គឺម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ V6 សម្រាប់អ្នកត្រូវការកម្លាំងអូសទាញខ្លាំង។
យោងតាមគេហទំព័រ Autoweek បានឲ្យដឹងថា រថយន្ត Land Cruiser ជំនាន់ថ្មី នឹងមានទំហំស្រដៀងទៅនឹងម៉ូដែលបច្ចុប្បន្នដែរ ហើយនៅតែបន្តប្រើគ្រោងឆ្អឹងចាស់ទៀតផង៕