Toyota Land Cruiser ស៊េរីឆ្នាំ២០២៤ ប្រើ i-Force Max Hybrid ដឹកមកដល់ប្រទេសកម្ពុជាតម្លៃ ១៥មុឺនដុល្លារជាង

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Land Cruiser First Edition ស៊េរីឆ្នាំ២០២៤ ជាមួយតម្លៃសរុប ១៥៦ ៧២៧ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១៥៦ ៧២៧ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • តម្លៃឡាន ៨៧ ១២៣ ដុល្លារ ($87,123)
  • តម្លៃពន្ធនាំចូល ៥៦ ៣៥៥ ដុល្លារ ($56,355)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៦ ៥០០ ដុល្លារ ($6,500)
  • តម្លៃសរុបទាំងអស់ ១៥៦ ៧២៧ ដុល្លារ ($156,727)
រូបភាពពី Auto US Direct Cambodia

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Land Cruiser First Edition ស៊េរីឆ្នាំ ២០២៤ នេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ i-Force Max Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្ក និងអាគុយទំហំ ១,៨៧គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ Full-time 4-wheel drive ។

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia

សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 077 288 687៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម