[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Prius Prime ឆ្នាំ២០២៤ ជាមួយតម្លៃសរុប ៩៥ ០៥៦ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។
សម្រាប់តម្លៃ ៩៥ ០៥៦ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ៤៥ ៥៧៨ ដុល្លារ ($45,578)
- តម្លៃពន្ធនាំចូល ៤២ ៧២៩ ដុល្លារ ($42,729)
- តម្លៃដឹកជញ្ជូន ២៤៥០ ដុល្លារ ($2,450)
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
- តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ២ ០០០ ដុល្លារ ($2,000)
- តម្លៃសរុបទាំងអស់ ៩៥ ០៥៦ ដុល្លារ ($95,056)
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០២៣ នេះ គឺជាម៉ូដែល XSE Premium ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 077 288 687៕