Toyota Prius Prime ទទួលបានម៉ូដែល Nightshade នៅសហរដ្ឋអាេមរិក តម្លៃជិត ៤ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសសហរដ្ឋអាមេរិក បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota Prius Prime Nightshade Edition ស៊េរីថ្មីចុងក្រោយ ប្រភេទ PHEV ដែល Toyota បានទើបតែបញ្ចេញសម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក ហើយវាមានតម្លៃលក់ចាប់ ៣៧ ៧៩៥ ដុល្លារ ។

រថយន្តនេះ នៅតែប្រើប្រាស់គ្រោងឆ្អឹង TNGA platform ដំណើរការដោយ ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គីសនី ១ អាចផលិតកម្លាំងបាន ២២៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ផ្គួបជាមួយអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧១គីឡូម៉ែត្រ និងប្រើអគ្គិសនី លាយសាំងជិះបានជិត ១ ០០០គីឡូម៉ែត្រ ហើយមានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ខ្លីជាងមុន ៤៦ ម.ម, ទទឹង ១ ៧៨០ ម.ម ធំជាងមុន ២២ ម.ម, កំពស់ ១ ៤២០ ម.ម ទាបជាងមុន ៥០ ម.ម និងប្រវេងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម វែងជាងមុន ៥០ ម។ម ។ ផ្នែកខាងក្រៅត្រូវបានតុបតែងជាពណ៌ខ្មៅ ដោយន្ធខ្យល់ស្រោបដោយគ្រូម៉េ ចង្កៀងបំភ្លឺផ្លូវប្រភេទ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ឧបករណ៍បំពងសំលេងម៉ាក JBL រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធជំនួយការអ្នកបើកបរ Toyota Safety Sense 3.0 ដែលរួមបញ្ចូលមុខងារសំខាន់ៗ និងចាំបាច់ជាច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម