Toyota Raize ចេញលក់នៅឥណ្ឌូនេស៊ី ក្នុងតម្លៃជាង ១ម៉ឺនដុល្លារ

Toyota Raize គឺជារថយន្តប្រភេទ SUV ខ្នាតតូច ដែលបានចេញលក់នៅប្រទេសជប៉ុនកាលពីចុងឆ្នាំ ២០១៩។ ហើយសម្រាប់ប្រទេសក្នុងតំបន់អាស៊ី ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដំបូងគេដែលបានចេញលក់ Raize មុនគេ។

រថយន្ត SUV ខ្នាតតូចនេះត្រូបានផលិតឡើងផ្អែកលើគ្រោងឆ្អឹងរបស់ DNGA-A និងមានប្រវែងសរុប ៣ ៩៩៥ម.ម, ទទឹង ១ ៦៩៥ម.ម, កម្ពស់ ១ ៦២០ម.ម, ប្រវែងកង់មុខ ដល់កង់ក្រោយ ២ ៥២៥ម.ម និងកម្ពស់ពីដីប្រវែង ១៨៥ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះនឹងត្រូវបានដំឡើងនៅឯរោងចក្រ Daihatsu ក្នុងប្រទេសឥណ្ឌូនេស៊ី និងដាក់លក់នៅប្រទេសឥណ្ឌូនេស៊ី នាខែឧសភាដោយតម្លៃប៉ាន់ស្មានពី ២០០ ទៅ ២៥៥ លានរូពី (១៣ ៦៨០ ទៅ ១៧ ៥០០ដុល្លារ)។

សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី Toyota Raize មានចំនួន ៣ម៉ូឌែលគឺ

  • 1.2 G បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ៨៧សេះ និងកម្លាំងរមួល ១១២ញ៉ូតុនម៉ែត្រ ដំណើការដោយប្រអប់លេខ CVT
  • 1.0TG និង 1.0 GR Sport បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,0លីត្រ Turbocharged មានកម្លាំង ៩៧សេះ និងកម្លាំងរមួល ១៤០ញ៉ូតុនម៉ែត្រ ដំណើការដោយប្រអប់លេខ CVT និងជម្រើស។

សម្រាប់ GR Sport បានបំពាក់ជាមួយលក្ខណ:ពិសេសដូចជា៖ ម៉ាស៊ីនត្រជាក់អូតូ, LED Navigation, អំពូលសម្រាប់ផ្តល់សញ្ញាបត់ ឬវ៉ាជែង, ថាសកង់ទំហំ ១៧អ៊ីញ, កៅអីពូកស្បែក, Paddle Shifter រួមជាមួយកញ្ចប់សុវត្ថិភាព TSS ដែលមានប្រព័ន្ធជំនួយការបើកបរ និងពោងសុវត្ថិភាព ចំនួន ៦គ្រាប់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម