Toyota Raize ស៊េរីឆ្នាំ ២០២៥ ម៉ូដែល GR Sport ដាក់លក់នៅឥណ្ឌូនេស៊ីតម្លៃក្រោម ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota Raize GR Sport ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសឥណ្ឌូនេស៊ី ជាមួយតម្លៃលក់ចាប់ពី ១៧ ៨៧៥ ដុល្លារ ។

Toyota Raize GR Sport ផលិតឡើងនៅលើរថយន្ត DNGA platform ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៨ សេះ និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT រួមទាំងជម្រើសលេខដៃ ប្រភេទប៉ុង ១ FWD ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ០៣០ ម.ម ទទឹង ១ ៧១០ ម.ម កំពស់ ១ ៦៣៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥២៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២០០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មើលទៅមានភាពហាប់ណែន ដោយផ្នែកខាងមុខមានប៉ាណាទំហំធំ រាងជាសំណាញ់ ប្រើប្រាស់ចង្កៀងមុខជាប្រភេទ Projector-LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ ក៏ដូចជាចង្កៀងក្រោយ LED រួមតាំងឡូហ្គោអក្សរ GR Sport ផងដែរ ។

 

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកុងទ័របង្ហាញលើកញ្ចក់ HUD ជាដើម។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធ Toyota Safety Sense ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម