TOYOTA RAIZE ២០២២ តម្លៃត្រឹមជាង ២ម៉ឺនដុល្លារ បានសម្ពោធជាផ្លូវការស្វាគមន៍បិណ្ឌទី១

ទីបំផុតរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២ ដែលមានតម្លៃត្រឹមតែជាង ២ម៉ឺនដុល្លារជាងប៉ុណ្ណោះ ត្រូវបានសម្ពោធជាផ្លូវការហើយនាថ្ងៃទី ២២ កញ្ញា ២០២១ ដោយស្វាគមន៍ថ្ងៃដាក់បិណ្ឌទី១ នារដូវកាលភ្ជុំបិណ្ឌ នេះ បើយោងទៅតាមការផ្សាយផ្ទាល់លើផេកហ្វេសបុកផ្លូវការ Toyota Cambodia ក្តៅៗថ្មីៗមុននេះ។

រថយន្ត TOYOTA RAIZE ឆ្នាំ២០២២ នេះត្រូវបានបង្កើតឡើង ក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវិល័យឆើតឆាយ ដែលសាកសមបំផុតសម្រាប់យុវវ័យ ក្រុមគ្រួសារខ្នាតតូច និងអ្នកជំនួញវ័យក្មេង។ រថយន្តនេះផ្តោតលើការរចនាយ៉ាងពិសេស ឆ្លើយតបទៅតាមការរស់នៅដែលទាន់សម័យសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទាំងបំពេញការងារ និងការកម្សាន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ រថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២ ដែលអតិថិជនកំពុងតែចាប់អារម្មណ៍ ចែកចេញជា ២ប្រភេទមានដូចជា Mono Tone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ) ។ រី​ឯតម្លៃវិញកាន់តែពិសេសសម្រាប់ស៊េរី Mono Tone គឺត្រឹមតែ ២៦ ៥០០ដុល្លារ និង Two Tone (ដំបូលខ្មៅ) ត្រឹមតែ ២៦ ៩០០ ដុល្លារតែប៉ុណ្ណោះ។ ក្រៅពីពណ៌ដែលគួរអោយចាប់អារម្មណ៍ដែលបង្ហាញពីការរស់នៅសម័យថ្មីហើយ រថយន្តបានផលិតឡើងដោយបំពាក់នូវបច្ចេកវិទ្យា និងការរច​នាយ៉ាងពិសេសដូចខាងក្រោម ៖

១. ផ្នែកខាងក្នុងដ៏ទំនើប

  • និយាយពី TOYOTA RAIZE ធ្វើឡើងដោយគ្រោងឆ្អឹងរឹងម៉ាំបំផុត ដែលហៅថា (DNGA) ដែលមានបណ្តោយ ៤ ០៣០ម.​ម ទទឹងរថយន្ត ១ ៧១០ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល ១ ៦៣៥ម.ម គម្លាតកង់មុខក្រោយ ២ ៥២៥ម.ម និងកំពស់ពីដីដល់បាតរថយន្ត ២០០ម.ម ដែលអំណោយផលបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ
  • ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅ ជាពណ៌ដែលពេញនិយមទូទៅមាននៅក្នុងរថយន្តប្រណិត លក្ខណៈបែបស្ព័រប៉ុណ្ណោះ។ លើសពីនេះកៅអីរថយន្តស្ព័រតែងតែមានប្រភេទស្បែក លាយ កាមីញ៉ីទន់ ប្រកបដោយផាសុកភាព និងសោភ័ណ្ឌភាពហើយទាំងនេះត្រូវបានបំពាក់លើរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២
  • រថយន្ត TOYOTA RAIZE បំពាក់ដោយកុងទ័រសម័យថ្មីប្រភេទអេក្រង់ TFT បែបDigital ទំហំ៧
    អ៊ីញ ប្រព័ន្ធកម្សាន្ត Touch Screen  មានទំហំ ៨អ៊ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល

២. ផ្នែកម៉ាស៊ីន

  • ទំហំស៊ីឡាំងម៉ាស៊ីន ១,០លីត្រ បំពាក់Turbo Charger បង្កើតកម្លាំងបាន ៩៦សេះ និងកម្លាំងអូសរហូតដល់ ១៤០ ញ៉ូវតុនម៉ែត្រ
  • ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT ៧ វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និង​ជួយសន្សំសំចៃខ្ពស់

៣. ប្រព័ន្ធសុវត្ថិភាព

  • បំពាក់នូវប្រព័ន្ធ Rear Cross Traffic Alert (RCTA) ជាប្រព័ន្ធជំនួយពេលចេញពីចំណត និង Blind Spot Monitoring (BSM) ជាប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត
  • ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC) ដែលជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោតចោត​​
  • ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS)
  • ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់ (ABS)
  • ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD)
  • ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC)
  • កាំម៉េរាជំនួយពេលថយក្រោយ Back Monitor, ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist, ប្រព័ន្ធ Smart Key, ប្រព័ន្ធជំនួយការចូលចត Parking Assist, និងពោងសុវត្ថិភាពចំនួន 8 ការពារអ្នកបើកបរ និងអ្នករួមដំណើរ។

ចង់ដឹងច្បាស់ពីរូបរាង សមត្ថភាពខ្លាំង នៃ រថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ2022 នេះ លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះ​ បានភ្លាមៗ ដើម្បីកក់ទុកមុន លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម