[បរទេស] កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការផលិតនៅរថយន្ត Toyota Rav4 ស៊េរីឆ្នាំ ២០២៦ អាចនឹងចេញលក់នៅក្នុងឆ្នាំ ២០២៦ ។
Toyota Rav4 ជំនាន់ថ្មីនេះ អាចផលិតនៅលើគ្រោងឆ្អឹង TNGA-K platform ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ។ លើសពីនេះ Toyota ក៏អាចនឹងផ្តល់នៅជម្រើស Plug-in hybrid ផងដែរ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅបើយោងតាមរូបភាព rendering ចេញពីគេហទំព័រ Motor.com គឺមានលក្ខណៈបែបជាជ្រុង ដោងមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ស្រដៀងគ្នាទៅនឹងម៉ូដែល Toyota Sequoia ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត នៅមិនទាន់ដឹងនៅឡើយទេ ៕