Toyota កំពុងសាកល្បងរថយន្ត RAV4 ប្រភេទថ្មី Plug-in Hybrid ដែលរថយន្តប្រភេទនេះអាចបើកបរដោយប្រាស់ថាមពលអគ្គិសនីសុទ្ធ និងអាចសាកភ្លើងបាន។
តាមរូបភាពដែលគេថតបាន គេអាចឃើញថា RAV4 ប្រភេទថ្មីនេះ មិនមានរូបរាងពិសេសខុសពីប្រភេទធម្មតានោះទេ។ នៅផ្នែកចំហៀងខាងក្រោយ គេឃើញរន្ធសាកថ្ម ដែលមានបិទបាំងដោយបង់ស្អិតពណ៌ខ្មៅ។
ដំណឹងលម្អិតជុំវិញរថយន្ត RAV4 ប្រភេទថ្មីនេះ គេនៅមិនទាន់ដឹងនៅឡើយទេ។ គេរំពឹងថាវានឹងប្រើម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២,៥ លីត្រ ដូចមានលើប្រភេទ Hybrid ប៉ុន្តែអាចនឹងបំពាក់ម៉ូទ័រអគ្គិសនីខ្លាំងជាងមុន ដើម្បីអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយឆ្ងាយ៕