[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបន្ថែមនៅបច្ចេកវិទ្យាដល់រថយន្ត Sienta ស៊េរីឆ្នាំ ២០២២ និងកែសម្រួលការរចនាផ្នែកខាងក្នុង រំលេចជាមួយភាពស្ព័រ ។ សម្រាប់រថយន្ត Toyota Sienta ឆ្នាំ២០២២ មានពណ៌តួខ្លួនចំនួន ៤ គឺ Citrus Mica Metallic, Super White II, Silver Metallic និង Attitude Black Mica ដោយមាន ២ ម៉ូដែលសម្រាប់ជ្រើសរើសក្នុងនោះមាន 1.5 G និង 1.5 V មានតម្លៃចាប់ពី ២៣ ២៣៣ ដល់ ២៦ ៦៥១ ដុល្លារ។
អ្វីដែលនឹងត្រូវបានបន្ថែមទៅលើ Toyota Sienta ដែលត្រូវបានកែលម្អសម្រាប់ឆ្នាំ ២០២២ គឺ៖
- កៅអីត្រូវបានគ្របដោយស្បែក និងសម្ភារៈនៅក្នុងពណ៌ខ្មៅ-ប្រផេះ ការរចនាបែបស្ព័រ។
- អេក្រង់ touchscreen ភ្ជាប់មុខងារ Apple CarPlay / Android Auto ។
- ប្រព័ន្ធកាំមេរ៉ា ៣៦០ ដឺក្រេ (PVM – Panoramic View Monitor) កម្រិត HD
- អេក្រង់ ៨ អ៊ីញសម្រាប់អ្នកដំណើរខាងក្រោយ
- កាំមេរ៉ាខាងមុខ និងខាងក្រោយ (Digital Video Recorder) អាចចូលប្រើរូបភាព និងវីដេអូក្នុងពេលជាក់ស្តែង តាមរយៈ Mobile Application Toyota DVR។
ចំពោះគ្រឿងបរិក្ខាស្តង់ដារផ្សេងទៀតរបស់ Toyota Sienta ស៊េរីឆ្នាំ ២០២២ រួមមានចង្កៀងមុខ ប្រភេទ Bi-Beam LED projector ជាមួយនឹងភ្លើង LED dimming lights, ទ្វាររ៉ូតស្វ័យប្រវត្តិទាំងសងខាង, កៅអីខាងក្នុង ៧ ដែលអាចលៃតម្រូវតាមរចនាប័ទ្មបាន, អេក្រង់ LED ទំហំ ៨អ៊ីញ នៅកៅអីជួរទី ២-៣, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិនៅខាងមុខ ម៉ាស៊ីនត្រជាក់នៅខាងក្រោយ រួមទាំងការគ្រប់គ្រងពេលមានអាសន្ន (Drive Start Control) ប្រព័ន្ធគ្រប់គ្រងលំនឹង VSC ប្រព័ន្ធជំនួយពេលឡើងភ្នំ HAC, ប្រព័ន្ធហ្រ្វាំង ABS / EBD / BA និងពោងសុវត្ថិភាពខាងមុខចំនួន ៣ ផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Toyota Sienta សេ៊រីឆ្នាំ ២០២២ថ្មីនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង Dual VVT-i ផលិតកម្លាំងបាន ១០៨ សេះ និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ បញ្ជូនថាមពល ទៅកង់ខាងមុខដែលមានប្រអប់លេខអូតូ CVT៕