រថយន្ត Toyota Supra ឆ្នាំ ១៩៩៤ បានប្រើប្រាស់ក្នុងរឿង Fast and Furious ក្នុងឆ្នាំ ២០០១ និង 2Fast and 2Furious ឆ្នាំ២០០៣ ដែបើកបរដោយលោក Paul Walker បានធ្វើការដាក់ដេញថ្លៃនៅក្នុងទីក្រុង Las Vegas កាលពីពេលថ្មីៗនេះ នឹងលក់បានក្នុងតម្លៃ ៥៥ ម៉ឺនដុល្លារ។
ដែលវាជាតម្លៃមួយថ្លៃបំផុតក្នុងត្រកូល Supra ខណ: Toyota Supra ឆ្នាំ ២០១៥ លក់បានត្រឹម ១៨៥ ០០០ដុល្លារ។ រថយន្ត Toyota Supra ឆ្នាំ ១៩៩៤ ដំណើការដោយម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង Twin-Turbo ផលិតកម្លាំងបាន ៣២០សេះ និងកម្លាំងរមួល ៤២៧ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៤វគ្គអូតូ។
សម្រាប់ផ្នែកខាងក្រៅត្រូវបានប្រើប្រាស់ជាមួយពណ៌ទឹកក្រូច របស់ Lamborghini ជាមួយការរចនាក្រាហ្វិច Nuclear Gladiator ដោយ Troy Lee Designs ។ បន្ថែមពីនេះបានបំពាក់ជាមួយ Bomex Bodykit កាងខាងមុខ និងផ្នែកជមហៀងសងខាង រួមជាមួយ APR Wing និងថាសកង់ Racing Hart M5 ទំហំ ១៩អ៊ីញ។
រថយន្ត Toyota Supra ត្រូវបានផលិតដោយលោក Eddie Paul នៅ Shark Shop ទីក្រុង El Segundo រដ្ឋ California សហរដ្ឋអាមេរិច៕