Toyota Tacoma ឆ្នាំ២០២៤ ជាភីកអាប់លក់ដាច់ជាងគេក្នុងរយៈពេល ៩ខែ នៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ភីកអាប់ Toyota Tacoma ចែកចាយបានកើនឡើង ២.២% ភាគរយនៅឆ្នាំនេះ ដែលលក់បានច្រើជាង Toyota Tundra ជាងផងដែរ។ ខាងក្រោមនេះ ជាភីកអាប់លក់បានច្រើនជាងគេ នៅសហរដ្ឋអាមេរិក ដោយគិតពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៣៖

១) Toyota Tacoma លក់បានចំនួន ១៧៩ ៦៨១ គ្រឿង កើនឡើង ២,២%

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២)Chevrolet Colorado លក់បានចំនួន ៥៨ ៨៦៥ គ្រឿង កើនឡើង ១៤,៤%

៣) Jeep Gladiator លក់បានចំនួន ៤១ ៥២៨  គ្រឿង កើនឡើង ៣១%

៤) Honda Ridgeline លក់បានចំនួន ៣៩ ៥៦៨ គ្រឿង កើនឡើង ២២,៥%

៥) Nissan Frontier លក់បានចំនួន ៤៥ ៨៩៥ គ្រឿង កើនឡើង ១៨,៦%

៦) Ford Ranger លក់បានចំនួន ៣១ ៥០៣ គ្រឿង កើនឡើង ៣១,៩%

៧) GMC Canyon លក់បានចំនួន ១៩ ៣៥១ គ្រឿង កើនឡើង ៩,៦%

គួរបញ្ជាក់ផងដែរថា ភីកអាប់ខ្នាតកណ្តាលនេះស្ថិតក្នុងជំនាន់ទី៤ ប្រើប្រាស់គ្រោងឆ្អឹង TNGA-F platform ដូចទៅនឹងរថយន្តភីកអាប់ Toyota Tundra និងរថយន្ត Toyota Sequoia ប្រភេទ SUV ដំណើរការដោយម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីន i-Force ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបានពី​ ២២៨ សេស ដល់  ២៧៨ សេស និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ដល់ ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ វិលកង់ក្រោយ ។
  • ម៉ាស៊ីនកូនកាត់ i-Force MAX hybrid ចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣២៦ សេស និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ បំពាក់អគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ ជាមួយប្រព័ន្ធចាក់សោរប៉ុងនៅកណ្តាល ។ មិនត្រឹមតែប៉ុណ្ណោះ Toyota Tacoma ជំនាន់ថ្មីនេះ មានសមត្ថភាពអូសសណ្តោងបានដល់ ២ ៩៤៨ គីឡូក្រាមឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម