Toyota Yaris ឆ្នាំ២០២០ ដូររូបរាងថ្មីទាំងស្រុង បង្ហាញខ្លួនផ្លូវការ ថែមម៉ូដែល Hybrid ថ្មី!

Toyota បានប្រកាសចេញនូវរថយន្តខ្នាតតូចម៉ូដែល Yaris ស៊េរីថ្មីឆ្នាំ២០២០ ជាផ្លូវការ ដោយវាបានផ្លាស់ប្តូររូបរាងទាំងស្រុងតែម្តង។

រថយន្ត Yaris ជំនាន់ទី៤នេះប្រើគ្រោងឆ្អឹងថ្មី Toyota New Global Architecture (TNGA) ដែលធ្វើឲ្យវាមានភាពប្រសើរគ្រប់ផ្នែក ទាំង ស្ទីល, ភាពងាយស្រួលប្រើប្រាស់, ផ្នែកមេកានិច, បច្ចេកវិទ្យា និងសុវត្ថិភាព ហើយកាត់ទម្ងន់រថយន្តបាន ៥០គីឡូក្រាមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yaris ឆ្នាំ២០២០ មានប្រវែងខ្លីជាងមុន ៥មីល្លីម៉ែត្រ និងទាបជាងមុន ៤០មីល្លីម៉ែត្រ តែមានប្រវែងពីកង់មុខទៅកង់ក្រោយ វែងជាងមុន ៥០មីល្លីម៉ែត្រ ដែលជួយឲ្យកាប៊ីនខាងក្នុងធំទូលាយជាងមុន ហើយការបើកបរកាន់តែប្រសើរជាងមុន។

ចំណែកឯផ្នែកខាងក្នុងក៏ផ្លាស់ប្តូរថ្មីដែរ ដោយ Toyota និយាយថា ខ្លួនផ្តោតខ្លាំងលើគុណភាព, ប្រតិបត្តិការណ៍ និងសំឡេង ដែលអ្នកបើកបរ ឬអ្នកដំណើរប៉ះពាល់នៅក្នុងរថយន្ត។

Toyota Yaris ឆ្នាំ២០២០ បន្ថែមជម្រើស Hybrid ថ្មី ដោយប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ៣ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ និងអាគុយ Hybrid មួយ មានកម្លាំងសរុប ១១៣សេះ។ ម៉ាស៊ីន Hybrid ថ្មីនេះជួយឲ្យ Yaris មានកម្រិតស៊ីសាំងតិចជាងមុន ២០%។

វាក៏បំពាក់បច្ចេកវិទ្យា Toyota Safety Sense មកស្តង់ដារដែរ ដោយក្នុងនោះរួមមានមុខងារ ដូចជា Full Speed-Range Intelligent Adaptive Cruise Control និង Lane Trace Assist System ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម