Toyota Yaris Cross របស់ជប៉ុន អាប់ដេតថ្មី តម្លៃចាប់ផ្តើមតែជាង ១មុឺនដុល្លារ ចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Toyota Yaris Cross ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែមុខមាត់ថ្មីបន្ថែម ដែលមានតម្លៃលក់ចាប់ពី ១២ ៨៨២ ដុល្លារ ដល់ ២១ ៣១៩ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

Toyota Yaris Cross ស៊េរីឆ្នាំ ២០២៤ ផលិតឡើងនៅលើគ្រោងឆ្អឹង TGNA platform មានប្រវែងតួខ្លួនសរុប ៤ ១៨០ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៩០ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៥៦០ ម.ម ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Toyota Yaris Cross ស៊េរីឆ្នាំ ២០២៤ ទទួលបានជម្រើសម៉ាស៊ីន ២ ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ Direct Shift-CVT ៦វគ្គ ប្រភេទបើកបរប៉ុង ១
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ Direct Shift-CVT ៦វគ្គ ប្រភេទបើកបរប៉ុង ២ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ៕

ការអាប់ដេតដែលធ្វើឡើងចំពោះរថយន្ត Toyota Yaris Cross ស៊េរីឆ្នាំ ២០២៤ របស់ប្រទេសជប៉ុននេះ លក្ខណៈ​ពិសេស​ថ្មី​រួម​មាន​ពណ៌តួខ្លួន​ខាង​ក្រៅ​ថ្មី (Massive Grey) និងប៉ាណាមុខដែល​បាន​រចនា​ឡើង​វិញ។ ផ្នែកខាងក្នុងក៏ត្រូវបានអាប់ដេតជាមួយនឹងកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ លើសពីនេះ ក៏ទទួលបាននៅកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense System ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម