Toyota Yaris ជំនាន់ទី៤ បានក្លាយជារថយន្តដំបូងគេបង្អស់ ដែលបានចូលធ្វើតេស្តបែបថ្មីរបស់ Euro NCAP ឆ្នាំ២០២០ ដោយក្នុងនោះមានការធ្វើតេស្ត Frontal Offset ថ្មី ដែលជំនួសការធ្វើតេស្តចាស់ ប្រើតាំងពីឆ្នាំ១៩៩៧។
ក្នុងនោះដែរ រថយន្ត Yaris ទទួលបានពិន្ទុល្អ ក្នុងអំឡុងពេលធ្វើតេស្ត អរគុណដល់បច្ចេកវិទ្យា Safety Sense ជំនាន់ចុងក្រោយរបស់ Toyota ដែលអាចឲ្យរថយន្តឈប់ភ្លាមៗនៅពេលបត់ ដើម្បីគេចពីគ្រោះថ្នាក់ ប្រសិនបើមានរថយន្តផ្សេងមកពីមុខ។
គួរឲ្យដឹងថា ក្នុងការធ្វើតេស្តទាំង ៤ ប្រភេទធំៗ រថយន្ត Toyota Yaris ខាងលើ ទទួលបានពិន្ទុ ៨៦ ក្នុងប្រភេទ Adult Occupant, ពិន្ទុ ៨១ ក្នុងប្រភេទ Child Occupant, ពិន្ទុ ៧៨ ក្នុងប្រភេទ Vulnerable Road Users និង ពិន្ទុ ៨៥ ក្នុងប្រភេទ Safety Assist៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖