Toyota Yaris ២០២៣ មុខមាត់ថ្មី តម្លៃជិត ២ មុឺនដុល្លារនៅទីផ្សារប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Yaris ស៊េរីឆ្នាំ ២០២៣ ដែលមានការរចនាឡើងវិញ មាន ៤ ម៉ូដែល Sport, Smart, Premium, Premium S ជាមួយតម្លៃលក់​ចាប់​ពី ១៦ ០០០ ដុល្លារ ដល់ ១៩ ៨០០ ដុល្លារ។

សម្រាប់ Toyota Yaris ២០២៣ មាន​ការរចនាផ្នែក​ខាងក្រៅ​ថ្មី ដោយ​ផ្តោត​លើ​ផ្នែក​ខាង​មុខ​មានប៉ាណាឲ្យឈ្មោះថា Hammerhead Design ជា​និន្នាការ​ថ្មី​របស់ Toyota អបដោយចង្កៀងមុខប្រភេទ LED ដែលរួមបញ្ចូលគ្នាជាមួយអំពូលភ្លើងពេលថ្ងៃ និងចង្កៀងក្រោយ LED និងកាង​ក្រោយ​ថ្មី​ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​រចនា​ផ្នែក​ខាង​ក្នុង​មិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ឡើយ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​កៅអី​ស្បែក​គុណភាពខ្ពស់​ តុបតែងជាមួយ​ពណ៌​ក្រហម​-ខ្មៅ និងថ្នេរ​ដេរ​ពណ៌​ស ​ក្រហម កុងទ័របង្ហាញព័ត៌មានប្រភេទ full-LCD និងអេក្រង់កំសាន្ត Touchscreen ទំហំ ៩ អ៊ីញភ្ជាប់មុខងារ Apple CarPlay និង Android Auto និងរន្ធសាក USB Type-C បន្ថែមសម្រាប់កៅអីខាងក្រោយជាដើម។ បន្ថែមពីនេះ ក៏បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense System ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Toyota Yaris ស៊េរីឆ្នាំ ២០២៣ នៅតែប្រើប្រាស់ម៉ាស៊ីនដដែល ពោលគឹម៉ាស៊ីនសាំងចំណុះ​ ១,២ លីត្រ ផលិតកម្លាំងបាន ៩២ សេះ និងកម្លាំងរមួល ១០៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម