[បរទេស] យោងតាមគេហទំព័រ Nikkie បានឲ្យដឹងថា រថយន្តប្រភេទកូនកាត់ Hybrid ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅទីផ្សារសហរដ្ឋអាមេរិក ដោយលក់បានចំនួន ១០៦ ០០០ គ្រឿងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ កើនឡើងដល់ទៅ ៥៤% បើធៀបនឹងឆ្នាំមុន ។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនចំនួន ២ គឺ Toyota និង Honda មានសន្ទុះខ្លាំងក្នុងការរថយន្តប្រភេទកូនកាត់ Hybrid ដោយ Toyota បានលក់រថយន្ត RAV បានចំនួនដល់ទៅ ៤៣ ០០០ គ្រឿងនៅក្នុងខែកុម្ភៈ ដោយមានប្រភេទប្រើ Hybrid ច្រើនជាង ២០ ០០០គ្រឿង ដែលជាចំនួនច្រើនជាង ៣ដងពីការលក់ក្នុងឆ្នាំមុន ។ លើសពីនេះ រថយន្ត Camry និង Corolla hybrid ក៏មានលក់ដ៏ប្រសើរផងដែរ ។
រីឯក្រុមហ៊ុន Honda វិញ រថយន្ត Honda CR-V លក់បានចំនួនសរុប ៣២ ០០០ គ្រឿងនៅក្នុងខែកុម្ភៈ នៅទីផ្សារសហរដ្ឋអាមេរិក ដោយប្រភេទកូនកាត់ Hybrid លក់បានចំនួន ១៤ ០០០ គ្រឿង៕