Toyota បន្ថែមប្រភេទសាកភ្លើង PHEV លើឡាន Venza

[ទីផ្សារបរទេស] កាលពី​ពេលថ្មីៗនេះ Toyota បានបង្ហាញចេញរថយន្ត Venza (ឬអាចហៅថា Harrier) ដែលទទួលបានដុសខាត់ថ្មីសម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន ហើយពេលនេះក្រុមហ៊ុនបានបន្ថែមប្រភេទថ្មីគឺប្រភេទ PHEV ដែលអាចសាកភ្លើងបាន។

តាមរយៈម៉ូទ័រអគ្គិសនីចំនួនពីរ និងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ រថយន្ត Venza PHEV អាចផលិត​កម្លាំងបាន​សរុប ៣០២សេះ ដូច​គ្នា​ទៅនឹង RAV4 Prime PHEV ដែរ ហើយ​ថែម​ទាំងប្រើប្រាស់​ប្រព័ន្ធបើកបរប៉ុងពីរ All-Wheel Drive ថែម​ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណា Toyota មិនបានប្រាប់អំពីលក្ខណៈសម្បត្តិបច្ចេកទេសលម្អិត ដូចជា​កម្រិតស៊ីប្រេង ឬចម្ងាយ​បើកបរ​ដោយ​ប្រើ​អគ្គិសនី​សុទ្ធ​នោះទេ។ ប៉ុន្តែដោយសារវាស្ទើរតែដូចគ្នាបេះដាក់ទៅនឹងរថយន្ត RAV4 Prime ហេតុនេះគេរំពឹង​ពី​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម ៦,១៨​លីត្រ ក្នុង១០០គ.ម និង​អាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយប្រមាណ ៦៧គ.ម។

គួរដឹងថារថយន្ត Venza ថ្មីមានបំពាក់មកជាស្តង់ដារនូវ​កញ្ចប់សុវត្ថិភាព Toyota Safety Sense និង​មុខងារ​ផ្កាយរណបនាំផ្លូវដែលអាចបញ្ជាតាម​រយៈអេក្រង់ Touch ទំហំ១២,៣អ៊ីញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម