មកដឹងតម្លៃឡាន Toyota Venza ២០២១ ទើបប្រកាសចេញក្តៅៗ

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត SUV ខ្នាតកណ្តាលម៉ូដែល Venza ស៊េរីឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក បន្ទាប់ពីវាបានបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ។

ឥឡូវនេះ រថយន្ត Toyota Venza ឆ្នាំ២០២១ នឹងចេញលក់ជាផ្លូវការនៅដើមខែកញ្ញា ជាមួយនឹងតម្លៃចាប់ពី ៣៣ ៦៤៥ដុល្លារ សម្រាប់ម៉ូដែល LE, ៣៧ ១៧៥ដុល្លារ សម្រាប់ម៉ូដែល XLE និង ៤០ ៩៧៥ដុល្លារ សម្រាប់ម៉ូដែល Limited។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តតួខ្ពស់ដែលស្រដៀងទៅនឹងរថយន្ត Toyota Harrier ខាងលើ នឹងមានតែជម្រើសម៉ាស៊ីន Hybrid តែមួយគត់ ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន៣ ព្រមទាំងអាគុយ lithium-ion ជំនាន់ថ្មី ដែលបង្កើតកម្លាំងបានសរុប ២១៩សេះ។ Toyota រំពឹងថា រថយន្ត Venza ថ្មីនឹងមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦លីត្រ/១០០គីឡូម៉ែត្រ។

Toyota Venza មានបំពាក់ប្រព័ន្ធ Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះមានមុខងារដូចជា Pre-Collision System with Pedestrian and Bicycle Detection, Full-Speed Range Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Automatic High Beams, Lane Tracing Assist និង Road Sign Assist៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម