Vinfast ទទួលបានពាក្យបណ្តឹងថ្មី ទាក់ទងនឹងបញ្ហាឡាន VF 8 ខ្លួន ប្រើពេលបញ្ចូលថ្មជិត ២៤ម៉ោងបានពេញ

VinFast ស្ថិតក្នុងការចាប់អារម្មណ៍ម្តងទៀត ដោយក្រុមហ៊ុនផលិតរថយន្តវៀតណាម ឥឡូវនេះទទួលបាននូវពាក្យបណ្តឹងមួយថ្មី ទាក់ទងទៅនឹងរថយន្ត VF 8 របស់ខ្លួន។ ដោយអ្នកជួលរថយន្ត Vinfast ចំនួន ២នាក់ នៅសហរដ្ឋអាមេរិកអះអាងថា VF 8 Plus AWD បានប្រើពេលសាកថ្មយឺតខ្លាំង ដែលត្រូវចំណាយពេលប្រហែល ២៤ម៉ោងដើម្បីបញ្ចូលថ្មរបស់វាពេញ។

អ្នកជួករថយន្ត VF 8 Plus AWD ឆ្នាំ២០២៤ នេះបានលើកឡើងថា រថយន្តអគ្គិសនី VF 8 គឺគាំទ្រដុំសាកថ្មកម្លាំង ៦,៦គីឡូវ៉ាត់ ឬខ្ពស់ជាងនេះ។ ប៉ុន្តែផ្ទុយទៅវិញរថយន្ត VinFasts របស់ពួកគឺសាកចូលបានត្រឹម ២គីឡូវ៉ាត់ប៉ុណ្ណោះ ហើយព្រមទាំងបិទការបញ្ជូលថ្មដោយពុំអោយដំណឹងទាំងដែលកាលសាកថ្មពុំទាន់ពេញ ដែលបង្ខំអោយពួកគេត្រូវសាកបន្ថែមម្តងទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ VinFast បានព្យាយាមជួសជុល VF 8 រួចហើយ ប៉ុន្តែដើមបណ្តឹងត្អូញត្អែរថាល្បឿននៃការបញ្ចូលថ្មនៅតែយឺតពេក ទោះបីជាមានការព្យាយាមជួសជុលច្រើនដងក៏ដោយ។ ហើយដំណោះស្រាយមួយទៀតគឺអតិថិជនត្រូវបានបង្ខំឱ្យបង់ប្រាក់ និងដំឡើងឧបករណ៍សាកថ្មថ្មីមានតម្លៃថ្លៃ ដើម្បីទទួលបានល្បឿនសាក VF 8 ស្តង់ដាវិញ។

ប៉ុន្តែចំណាត់ការចុងក្រោយបង្អស់របស់តុលាការ ចៅក្រមបានផ្អាកបណ្តឹងបន្ទាប់ពី VinFast បានប្រកែកថាដើមបណ្តឹងទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សះផ្សា (Arbitration Agreement) ដែលមានសុពលភាពនៅពេលពួកគេបានជួលរថយន្តអគ្គិសនី VF 8 របស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម