រថយន្ត SUV ៧ កៅអីដ៏ប្រណិតថ្មី Mazda CX-80 ត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MAZDA ទើបតែចាប់ផ្តើមផលិតរថយន្តប្រភេទ Crossover ស៊េរីថ្មី CX-50 និងបានដាក់បង្ហាញជាផ្លូវការនៅរថយន្ត CX-60 ។ ខណៈម៉ូដែលមួយទៀតកំពុងតែផលិតផងដែរគឺរថយន្ត MAZDA CX-80 ប្រភេទ SUV ដែលរំពឹងថានឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ដែលនឹងអាចជំនួស CX-8 នឹងក្លាយជារថយន្ត SUV 7 កៅអីថ្មី។

យោងតាមគេហទំព័រ scoop របស់ជប៉ុន Spyder7 ផលិតកម្ម render មិនទាន់ផ្លូវការនៃ CX-80 ដោយខ្ចីការរចនាខ្លះនៃ CX-50 ហើយត្រូវបានយកមកកែមុខមាត់ថ្មី។​ ខណៈ បច្ចុប្បន្ននេះ យើងមិនមានទិន្នន័យច្បាស់លាស់ណាមួយនៅលើផ្នែកម៉ាស៊ីន CX-80 នោះទេ ព្រោះយើងត្រូវរង់ចាំការចេញលក់ CX-60 និង CX-70 រៀងៗខ្លួន ដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលម៉ស៊ីនដូចជា Skyactiv-X និង Skyactiv-D ម៉ាស៊ីនសាំងប្រាំមួយស៊ីឡាំង និងម៉ាស៊ូត សម្រាប់ម៉ូដែលថ្មីនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា រថយន្ត CX-80 ទំនង​ជា​នឹង​ចេញ​លក់​នៅ​ឆ្នាំ ២០២៣ ហើយ MAZDA CX-8 នឹង​ត្រូវ​ឈប់​ផលិត ហើយរថយន្ត CX-3 និង CX-5 ទំនងជាត្រូវបានបញ្ឈប់នៅពេលអនាគតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម