Volkswagen នឹងលក់តែឡានអគ្គិសនីសុទ្ធចាប់ពីឆ្នាំ២០២៤ លើទឹកដីមួយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen បាន​ប្រកាស​ថា​ចាប់ពី​ឆ្នាំ២០២៤តទៅ ខ្លួននឹងលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះ​សម្រាប់​ទីផ្សារប្រទេសន័រវេស ខណៈដែលប្រទេសនេះគឺជាទីផ្សារឈានមុខគេមួយផ្នែករថយន្តអគ្គិសនី។

ក្នុងឆមាសដំបូងនៃឆ្នាំ២០២២ រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេគឺ Tesla Model Y និងតាមពីក្រោយយ៉ាងកៀក​ដោយ​រថយន្ត Volkswagen ID.4 ជាមួយរថយន្ត Škoda Enyaq។ ចាប់អារម្មណ៍ផងដែរថាការលក់របស់រថយន្ត Tesla Model 3 មាន​ការ​ថយចុះ​គួរ​ឲ្យកត់សម្គាល់នៅពីប្រទេសន័រវេស ទំនងជាវត្តមានរបស់គូប្រជែងថ្មីៗ និងការចេញលក់រថយន្ត Model Y ជា​ដើម។

ពាណិជ្ជកម្ម

ក្រៅពីរថយន្ត ID.4 ហើយនោះ Volkswagen ក៏មានលក់រថយន្ត ID.3 និង ID.5 នៅក្នុង​ប្រទេសន័រវេស​ផងដែរ។ រំលឹក​ថា ID.4 ធ្លាប់​ជារថយន្តអគ្គិសនី​លក់ដាច់ជាងគេនៅប្រទេសន័រវេសកាលពីពីរឆ្នាំមុន ប៉ុន្តែក្រោយពីរថយន្តអគ្គិសនីថ្មី​បង្ហាញ​វត្តមាន​ជា​ហូរហែធ្វើឲ្យរថយន្តនេះបាត់បង់ចំណែកទីផ្សារ។

ដោយឡែក រថយន្ត ID.Buzz ដែល​ត្រៀម​ចេញ​លក់​លើ​ទីផ្សារប្រទេសន័រវេសនាឆ្នាំក្រោយនេះ មានអ្នកកុម្ម៉ង់ទិញអស់បាត់​ទៅ​ហើយ​លើ​ទឹកដីអឺរ៉ុប ដោយមានប្រទេសន័រវេសទិញយកច្រើនជាងគេ៕

Sponsored