Volkswagen បញ្ចេញរូបភាពប៉ាតង់ ID Buzz ថ្មី ជាប្រភេទភីកអាប់អគ្គិសនីខ្នាតតូច

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បញ្ចេញនៅរូបភាពប៉ាតង់ដែលបានកាត់ដំបូលម៉ូដែល ID.Buzz  ក្លាយជារថយន្ត ID Buzz ប្រភេទភីកអាប់អគ្គិសនីខ្នាតតូច។

ក្រុមហ៊ុន Volkswagen កំពុងឆ្ពោះទៅរករថយន្តអគ្គិសនី ជាមួយនឹងការចេញលក់រថយន្តអគ្គិសនីក្រោម ID Series នៅលើគ្រោងឆ្អឹង MEB platform (Modular Electric Drive Kit) ជាពិសេស ID Buzz រថយន្តអគ្គិសនីនេះនឹងមានលក់នៅអឺរ៉ុបនៅត្រីមាសទី ៣ នៃឆ្នាំនេះ និងសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៤ ។

ពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត VW Microbus អគ្គិសនីថ្មីនេះ ត្រូវបានគេរំពឹងថានឹងលក់បានចំនួន ១២០ ០០០ គ្រឿង នេះបើយោងតាមលោក Ralf Brandstätter នាយកប្រតិបត្តិក្រុមហ៊ុន VW Passenger Cars ដោយសហរដ្ឋអាមេរិករំពឹងថានឹងក្លាយជាទីផ្សារធំបំផុត។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល Buzz Pro កៅអីចំនួន ៥ បំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ​ ផ្គួបជាមួយអាគុយទំហំ ៨២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២៣ គីឡូម៉ែត្រ/ម៉ោង ភ្ជាប់ជាមួយមុខងារសាកថ្មល្បឿនលឿន អាចសាកពី ៥% ដល់ ៨០%​ ត្រឹមរយៈពេល ៣០ នាទីប៉ុណ្ណោះ ដូចគ្នាទៅម៉ូដែល ID Buzz Cargo ផងដែរ៕

Sponsored