Volkswagen Group និង Xpeng ចាប់ដៃគ្នា អភិវឌ្ឍស្ថាបត្យកម្មថ្មី សម្រាប់ឡានកូនកាត់ និងអគ្គិសនី

[បរទេស] Volkswagen Group (ប្រទេសចិន) និង Xpeng បានប្រកាសពីការពង្រីកខ្លួនទៅលើស្ថាបត្យកម្មថ្មីរួមគ្នារបស់ពួកគេ ដែលត្រូវបានគេស្គាល់ថា CEA ជាមួយផែនការប្រើប្រាស់នូវឆ្នាំ២០២៧ សម្រាប់រថយន្តកូនកាត់ PHEV និងអគ្គិសនីដែលផលិតក្នុងប្រទេសចិន។

យោងតាមការរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយចិន China Economy ស្ថាបត្យកម្ម CEA ត្រូវបានរចនាឡើងផ្តោតឡើងដើម្បីគាំទ្រដល់ប្រព័ន្ធជំនួយការបើកបរ ADAS រួមបញ្ចូលទាំងជំនួយការពី AI អោយកាន់តែធ្វើការបានកាន់តែមានប្រសិទ្ធភាព និងទំនុកចិត្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះនៅឆ្នាំ២០២៤ យីហោ Volkswagen បានចែកចាយរថយន្តជាង ២លានគ្រឿងនៅក្នុងប្រទេសចិន ដោយ ៩ ក្នុងចំណោម ១០ គឺជាម៉ូដែលសាំងសុទ្ធ។ ហើយនៅឆ្នាំ២០២៧ ខាងមុខនេះក្រុម នេះរំពឹងថានឹងខ្លួននឹងចុះបញ្ជីរថយន្តអគ្គិសនីប្រហែល ៣០ម៉ូដែលនៅក្នុងប្រទេសចិន ហើយនៅឆ្នាំ ២០៣០ រថយន្តអគ្គិសនីទាំង​ ៣០របស់ម៉ាកយីហោរបស់ខ្លួននឹងមានលក់នៅលើទីផ្សារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម