Volvo គិតថាឡានអគ្គិសនីនឹងកាន់តែធូរថ្លៃនៅឆ្នាំ២០២៥

[ទីផ្សារបរទេស] លោក Jim Rowan នាយកប្រតិបត្តិ Volvo បានលើកឡើងកាលពីពេលថ្មីៗកន្លងទៅថារថយន្តអគ្គិសនីនឹងកាន់តែធូរថ្លៃ មានតម្លៃស្មើនឹងរថយន្តម៉ាស៊ីនប្រេងឥន្ធនៈនៅត្រឹមឆ្នាំ២០២៥ ក្រោយពីក្រុមហ៊ុនបានប្រកាសចេញរថយន្តអគ្គិសនីថ្មីថ្មោង EX90។

លោក Jim Rowan លើកឡើងបែបនេះថា ៖ “យើងគិតថា ការស្មើគ្នានៃតម្លៃរថយន្តទាំងពីរប្រភេទ នឹងកើតមានឡើងអំឡុងឆ្នាំ២០២៥ ពេលដែលមានបច្ចេកវិទ្យាគ្រប់គ្រាន់ដែលអាចកាត់បន្ថយតម្លៃនៃអាគុយរថយន្ត។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាយកប្រតិបត្តិទើបឡើងកាន់តំណែងកាលពីដើមឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានឹងជួយបង្កើនរយៈចម្ងាយបើកបរនៃអាគុយ ដោយប្រើប្រាស់អាគុយតិចជាងមុន អាចផ្ដល់ចម្ងាយបើកបរបានឆ្ងាយជាងមុន ជាមួយតម្លៃធូរថ្លៃជាងមុន។

អ្វីដែលជាកត្តាជម្រុញឲ្យឈានដល់ចំណុចនេះ គឺតាមរយៈការប្រកាសចេញរថយន្តអគ្គិសនីទំហំតូច តម្លៃធូរថ្លៃ ដោយ Volvo គ្រោងប្រកាសចេញរថយន្តអគ្គិសនី SUV ប្រភេទនេះដាក់នៅក្រោមរថយន្ត Volvo XC40 Recharge និង C40 Recharge ដែលរំពឹងចេញលក់នៅទីផ្សារអាមេរិកនាចុងឆ្នាំក្រោយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម