Mitsubishi ចេញឡាន Pajero Sport GSR ឆ្នាំ២០២២ ថ្មី តម្លៃចាប់ពី ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mitsubishi Australia បានបញ្ចេញរថយន្ត Pajero Sport ឆ្នាំ២០២២ ម៉ូដែលថ្មីមួយទៀត ហៅថា Pajero Sport GSR ដែលជា Option ខ្ពស់បំផុត ឈរលើម៉ូដែល GLX និង GLS ដែលមានស្រាប់ទៅទៀត។

គួរឲ្យដឹងថា រថយន្ត Mitsubishi Pajero Sport ឆ្នាំ២០២២ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣១ ៥០០ដុល្លារ សម្រាប់ម៉ូដែល GLX 2WD ខណៈម៉ូដែល GSR មានតម្លៃចាប់ពី ៤៣ ៧៨០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pajero Sport GSR ឆ្នាំ២០២២ មានជម្រើស ២ ពណ៌ គឺ Black Mica និង White Diamond ហើយមានបំពាក់យ៉ាន់កង់ទំហំ ១៨អ៊ីញ ពណ៌ខ្មៅ, កាងមុខក្រោយថ្មីខុសពីម៉ូដែលដទៃ ព្រមទាំងតុបតែងពណ៌ខ្មៅ ទាំងផ្នែកខាងក្រៅ និងខាងក្នុងតែម្តង។

Pajero Sport GSR ដំណើរការដោយប្រព័ន្ធប៉ុងពីរ Super Select II 4WD មកស្តង់ដារ និងម៉ាស៊ីនម៉ាស៊ូចំណុះ ២,៤លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៤សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ។

បន្ថែមពីនេះ SUV ខាងលើក៏មានបំពាក់មុខងារមួយចំនួនទៀត ដូចជា Forward Collision Mitigation, Adaptive Cruise Control, Apple CarPlay និង Android Auto, អេក្រង់ Touchscreen ៨អ៊ីញ និង ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម