Volvo បានបញ្ជាក់ថារថយន្ត XC60 ជំនាន់ក្រោយ គឺជារថយន្តអគ្គិសនីសុទ្ធ

ក្រុមហ៊ុន Volvo បានបញ្ជាក់ថារថយន្ត XC60 ស៊េរីថ្មី នឹងដំណើរការជាមួយម៉ូទ័រអគ្គិសនីសុទ្ធ។ ក្រុមហ៊ុនផលិតរថយន្តស៊ុយអ៊ែតនេះពុំបាននិយាយថា តើនឹងមានជម្រើសម៉ាស៊ីនប្រើប្រាស់ប្រេង ឬកូនកាត់នោះទេ ប៉ុន្តែបើយោងតាម ​​CarAdvice លទ្ធភាពនេះមិនអាចឡើយទេ។

ជាមួយនឹងការផលិត និងការរំពឹងទុកនៅឆ្នាំ ២០២៤ រថយន្ត Volvo XC60 ជំនាន់ថ្មីដើរតួយ៉ាងសំខាន់នៅក្នុងផែនការរបស់ក្រុមហ៊ុន Volvo ក្នុងការផលិតនូវរថយន្តអគ្គិសនីយ៉ាងហោចណាស់ ៥០% នៃម៉ូដែលរបស់ខ្លួននៅឆ្នាំ ២០២៥ មុនពេលលក់តែរថយន្តអគ្គិសនីចាប់ពីឆ្នាំ ២០៣០ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនោះក្រុមហ៊ុន Volvo បានប្រកាសពីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Northvolt ដែលជាក្រុមហ៊ុនផលិតអាគុយមកពីប្រទេសស៊ុយអែត។ ក្រុមហ៊ុននិយាយថា XC60 ជំនាន់ទី ៣ នឹងក្លាយជាម៉ូដែល Volvo ដំបូងគេដែលប្រើអាគុយ Northvolt ។

លើសពីនេះក្រុមហ៊ុន Volvo និង Northvolt ក៏គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយថ្មីមួយនៅអឺរ៉ុបដែលមានបុគ្គលិកចំនួន ៣០០០ នាក់ដែលមានសមត្ថភាពផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីប្រហែល ៥០០ ០០០ ទៅ ៦០០ ០០០គ្រឿង ក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Volvo XC60 ជាក្រុមរថយន្តប្រភេទ SUV ដ៏ប្រណីត ខណ:ពេលបច្ចុប្បន្នជាម៉ូដែលរថយន្តដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Volvo ។ XC60 ជំនាន់ទី ២ ត្រូវបានចេញលក់ទូទាំងពិភពលោកក្នុងឆ្នាំ ២០១៧ ហើយទើបតែទទួលបានការអភិវឌ្ឍន៍ថ្មីដើមឆ្នាំ ២០២១ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម