Volvo គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងចុងក្រោយបង្អស់មួយ ដែលសម្រេចចិត្តបិទទ្វាររោងចក្ររបស់ខ្លួន ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។
ក្រុមហ៊ុនរថយន្តនេះបានបង្ខំចិត្តបិទរោងចក្រនៅក្នុងប្រទេសស៊ុយអែត និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ ទី១៤ ខែមេសា ឆ្នាំ២០២០ ខណៈរោងចក្រនៅប្រទេសបែលហ្ស៉ិករបស់ខ្លួន នៅបន្តបិទទ្វាររហូតដល់ថ្ងៃទី១៥ ខែមេសា ដដែល។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន Volvo បានផ្តោតសំខាន់លើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិកខ្លួន ហើយបានដាក់ការហាមឃាត់មួយចំនួន លើការធ្វើដំណើររបស់បុគ្គលិកទៀតផង។ បន្ថែមពីនេះ ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ បុគ្គលិកធ្វើការនៅការិយាល័យរបស់ Volvo នឹងត្រូវអនុញ្ញាតឲ្យធ្វើការពីផ្ទះមក ចាប់ពីថ្ងៃទី២៦ ខែមីនា ហើយម៉ោងការងារនឹងត្រូវកាត់បន្ថយទៀតផង៕