Voyah បង្ហាញរូបភាពកំពូលរថយន្ដ SUV របស់ខ្លួនដំណើរដោយប្រព័ន្ធ ADAS របស់ Huawei

ក្រុមហ៊ុន Voyah ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Dongfeng Motor បានចេញផ្សាយជាផ្លូវការនូវរូបភាពរថយន្តគំរូប្រភេទ SUV លំដាប់កំពូលនៃយុគសម័យថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Taishan។ រថយន្តថ្មីនេះនឹងត្រូវបានបំពាក់មកជាមួយ ប្រព័ន្ធបើកបរ Huawei Qiankun ADS 4.0 Ultra  ដំណើរកាដោយ LiDAR ចំនួនបួន គាំទ្រមុខងារបើកបរស្វ័យប្រវត្តិកម្រិត៣ រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 800V high-voltage system

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន រថយន្ដនេះនឹងត្រូវការដាក់លក់ជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំនេះ។ រថយន្ត Voyah Taishan ត្រូវបានចាត់ថ្នាក់ជាប្រភេទរថយន្ត SUV ៦កៅអី ពេញលេញ។ រថយន្ដនេះមានប្រវែងប្រហែល ៥,៣ ម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយប្រហែល ៣,១ ម៉ែត្រ។

រថយន្ត Voyah Taishan ត្រូវបានបង្កើតឡើងប្រើប្រាស់គ្រោងឆ្អឹង Tianyuan ហើយភ្ជាប់មកជាមួយនូវប្រព័ន្ធគ្រប់គ្រងយានយន្តដែលក្រុមហ៊ុន Dongfeng។ ចំពោះរូបរាងវិញ នៅផ្នែកខាងមុខរថយន្តនេះរចនាបែបតាមបែបគ្រួសាររបស់ Voyah ស្រដៀងទៅនឹងរថយន្ត Voyah Passion L ដោយមានប៉ាណាខាងមុខរាងបញ្ឈរនៅចំកណ្តាល រន្ធខ្យល់តូចៗពីរនៅផ្នែកខាងក្រោម និងភ្លើងខាងមុខរាងស្តើង។ ឧបករណ៍ចាប់សញ្ញា LiDAR មួយក៏ត្រូវបានបំពាក់នៅផ្នែកខាងមុខលើដំបូលផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកទល់ពេលនេះ ព័ត៌មានលម្អិតអំពីការរៀបចំកៅអីបីជួរ (៦ កៅអី) នៅខាងក្នុង និងលក្ខណៈបច្ចេកទេសនៃប្រព័ន្ធម៉ាស៊ីន (powertrain) មិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេ។ យ៉ាងណាមិញកាលពីមុន លោក Lu Fang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Voyah បានបង្ហើបថា រថយន្ត Taishan កំពុងស្ថិតក្រោមការធ្វើតេស្តរដូវក្តៅនៅតំបន់ Xinjiang ប្រទេសចិន ហើយបានសហការជាមួយក្រុមហ៊ុន Huawei ដើម្បីធ្វើតេស្តពាក់ព័ន្ធនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ និងបច្ចេកវិទ្យា Smart Cockpit។

លើសពីនេះ បើតាមប្រភពព័ត៌មានចិន Sohu បានឲ្យដឹងថា រថយន្តនេះទំនងជានឹងមានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងប្រើអគ្គិសនីលាយសាំង (PHEV)។ រថយន្តម៉ូឌែល BEV ត្រូវបានគេរំពឹងថានឹងបំពាក់ប្រព័ន្ធ dual-motor ដំណើរការដោយកង់បួន អាចផលិតកម្លាំងសរុប ៦៧១សេះនិងអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងបានក្នុងរយៈពេលតិចជាង ៤ វិនាទី ព្រមទាំងបំពាក់មកជាមួយអាគុយទំហំធំ អាចបើបបានម្ងាយ ៧០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម