ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Wuling Zhiguang EV ជាមួយតម្លៃលក់ក្រោម ៧ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Wuling Zhiguang EV មានប្រវែងតួខ្លួនសរុប ៣ ៦៨៥ ម.ម ទទឹង ១ ៥៣០ ម.ម កម្ពស់ ១ ៧៥០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦០០ ម.ម និងទទួលបានការរចនាបែបទាន់សម័យសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងទីក្រុង។
ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៤០ សេះ ផ្គួបជាមួយអាគុយទំហំ ១៧,៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ចំពោះនៅខាងក្នុង គឺទទួលបានអេក្រង់បង្ហាញព៌ត័មានឌីជីថល ក៏ដូចជាសម្ភារៈផ្សេងៗសម្រាប់ជំនួយដល់ការបើកបរផងដែរ និងអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣នាក់៕