ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ XPeng លក់រថយន្តអគ្គិសនីបានជិត ១០ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២១

XPeng លក់រថយន្តអគ្គិសនីបានជិត ១០ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២១

XPeng គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាក់ស្តែងចំនួនលក់នៅក្នុងខែធ្នូនេះ ក្រុមហ៊ុននេះលក់បានរហូតទៅដល់ចំនួន ១៦ ០០០គ្រឿង (កើនឡើងចំនួន ១៨១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ) ដែលច្រើនជាងខែវិច្ឆិកាដែលលក់បានចំនួន ១៥ ៦១៣គ្រឿង ហើយបើគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១នេះ XPeng លក់បានរថយន្តសរុប ៩៨ ០០០គ្រឿង។

ក្រុមហ៊ុនបាននិយាយថា លទ្ធផលបានបង្ហាញពីសន្ទុះអាជីវកម្មដ៏រឹងមាំ និងសមត្ថភាពក្នុងការចរាចរណ៍រថយន្តអគ្គិសនីទូទាំងប្រទេស និងជាសកល។ ក្នុងនោះផងដែរ ចំនួនលក់សរុបទាំង ៩៨ ០០០គ្រឿង មានការចូលរួមពី៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • រថយន្ត XPeng P7 ជាម៉ូឌែលមួយដែលមានការលក់ដាច់បំផុត ដោយមានចំនួន ៦០ ៥៦៩គ្រឿង កើនឡើង ៣០២ភាគរយ
  • រថយន្ត XPeng G3/G3i មានចំនួន ២៩ ៧២១ កើនឡើងចំនួន ១៤៨ភាគរយ
  • រថយន្តម៉ូឌែលថ្មី XPeng P5 មានចំនួន ៧ ៨៥៦៥គ្រឿង

ជាក់ស្តែង XPeng បានបន្តពង្រីកបណ្តាញរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិនជាមួយនឹងស្ថានីយសាកអាគុយចំនួន ៦៦១ នៅក្នុងទីក្រុងចំនួន ២២៨ និងកន្លែងចែកចាយចំនួន ៣១១ ជាមួយនឹងទីក្រុងចំនួន ១២១ ដែលដំណើរការនៅចុងឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម