
[បរទេស] បន្ទាប់ពីដាក់បញ្ចេញជាផ្លូវការ ជាមួយប្រកាសបើកទទួលបញ្ជាទិញទុកមុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng ទទួលបានការកក់ទុកមុននៅរថយន្តអគ្គីសនីសុទ្ធម៉ូដែល G7 ស៊េរីថ្មីចុងក្រោយចំនួន ១ម៉ឺនគ្រឿងក្នុងរយៈ ៤៦នាទីប៉ុណ្ណោះ ដែលមានតម្លៃលក់ចាប់ពី ៣២ ៥០០ ដុល្លារនៅប្រទេសចិន ។
XPeng G7 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង RWD platform ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២ សេះ ផ្គួបជាមួយអាគុយទំហំ ៦៨,៥ គីឡូវ៉ាត់ម៉ោង និងទំហំ ៨០,៨ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥៧៧ គីឡូម៉ែត្រ និង ៧០២ គីឡូម៉ែត្រ ។
លក្ខណៈពិសេសរបស់រថយន្តនេះ គឺដោយបំពាក់ជាមួយអេក្រង់បង្ហាញលើកញ្ចក់ AR-HUD ដែលសហការផលិតជាមួយក្រុមហ៊ុន Huawei ទំហំដល់ទៅ ៨៧អ៉ីញ រួមទាំងប្រព័ន្ធជំនួយការបើកបរ ដែលដំណើរការដោយបន្ទះឈីប AI Turing មានកម្រិតសមត្ថភាពស្មើនឹងថាមពលនៃបន្ទះឈីប Nvidia Orin-X ចំនួនប្រាំ ៩ ដែលគាំទ្រមុខងារជំនួយការបើកបរកម្រិតខ្ពស់ ក្នុងការបើកបរនៅទីក្រុង, នៅលើផ្លូវហាយវេនិងជំនួយការចូលចតកម្រិតខ្ពស់ ៕