[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Xpeng P7+ ប្រភេទ Sedan អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ២៦ ១០០ ដុល្លារ ដល់ ៣០ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Xpeng P7+ មានប្រវែងតួខ្លួនសរុប ៥ ០៥៦ ម.ម ទទឹង ១ ៩៣៧ ម.ម កម្ពស់ ១ ៥១២ ម.ម និងប្រវែងគម្លាតកងមុខ-ក្រោយ ៣ ០០០ ម.ម ដំណើរការដោយជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ២៤១ សេះ និង ៣០៨ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៦០,៧ និង ៧៦,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១៥ និង ៧២៥ គីឡូម៉ែត្រ នៅពេលការសាកថ្មពេញម្តង។
សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានការរចនាបែបស្ព័រ ដោយនៅផ្នែកខាងមុខមានការឌីស្សាញឡើងបែប Unique អបជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដាច់ពីគ្នា ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័រព៌ត័មាមឌីជីថលទំហំ ១០២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon SA8295P chip ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ ដំបូល panoramic roof មុខងារកៅអីម៉ាស្សា កម្តៅ-ត្រជាក់ បាសសម្លេងចំនួន ២០ចំនុច អេក្រង់កញ្ជក់ Streaming Mirror ទំហំ ៩អ៊ីញ អេក្រង់កម្សាន្តទំហំ ៨ អ៊ីញនៅផ្នែកខាងក្រោយ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕