XPeng ដាក់បញ្ចេញឡានអគ្គិសនីសុទ្ធម៉ូដែលថ្មី ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការបញ្ចេញនៅរថយន្តអគ្គិសនីសុទ្ធ Xpeng P7 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៤១ ៦៥០ ដុល្លារ គ្រោងនឹងចេញលក់នៅត្រីមាសទី ៣ ឆ្នាំ ២០២៥ ក្នុងប្រទេសចិន ។

Xpeng P7 ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន ប្រើម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៦៣ សេះ និងជម្រើសម៉ូទ័រ ២ មានកម្លាំង ៥៨៦ សេះ ខណៈទំហំអាគុយ រួមទាំងចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Sedan តួវែងនេះ មានប្រវែងតួខ្លួនសរុប ៥ ០១៧ ម.ម ទទឹង ១ ៩៧០ ម.ម កំពស់ ១ ៤២៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០៨ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មើលទៅប្លែកពីម៉ូដែលផ្សេងៗរបស់ XPeng ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ឌីស្សាញជា H-shape ​ព្រមទាំងដៃទ្វារបើកឡើងលើ និងថាសកង់ស្ព័រទំហំ ២១អ៉ីញ​ ជាមួយដុំហ្រ្វាំង Brembo brake calipers ។ ខណៈផ្នែកខាងក្នុង មិនទាន់មានព័ត៌មានបង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម