កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការប្រកាសថា រថយន្ត Xpeng P7+ ប្រភេទ Sedan អគ្គិសនីសុទ្ធរបស់ខ្លួនគឺទទួលបានការកក់ភ្លាមៗចំនួន ៣១ ៥២៨ គ្រឿង បន្ទាប់ពីប្រកាសចេញជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពី ២៦ ១០០ ដុល្លារ ដល់ ៣០ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះរថយន្តទទួលជម្រើសចំនួន៣ រួមមាន Long Range Max, Ultra Long Range Max និង Limited Edition Max (មានត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ) និងទទួលបានជម្រើសពណ៌ silver, beige, white, black និង purple (ផ្នែកខាងក្រៅ) ខណៈផ្នែកខាងក្នុងវិញ ទទួលបានជម្រើសពណ៌ Airy Gray, Deep Space Gray និង Longyue Beige ។
Xpeng P7+ មានប្រវែងតួខ្លួនសរុប ៥ ០៥៦ ម.ម ទទឹង ១ ៩៣៧ ម.ម កម្ពស់ ១ ៥១២ ម.ម និងប្រវែងគម្លាតកងមុខ-ក្រោយ ៣ ០០០ ម.ម ដំណើរការដោយជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ២៤១ សេះ និង ៣០៨ សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៦០,៧ និង ៧៦,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១៥, ៦៨៥ និង ៧២៥ គីឡូម៉ែត្រ នៅពេលការសាកថ្មពេញម្តង។
សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានការរចនាបែបស្ព័រ ដោយនៅផ្នែកខាងមុខមានការឌីស្សាញឡើងបែប Unique អបជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដាច់ពីគ្នា ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័រព៌ត័មាមឌីជីថលទំហំ ១០២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon SA8295P chip ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ ដំបូល panoramic roof មុខងារកៅអីម៉ាស្សា កម្តៅ-ត្រជាក់ បាសសម្លេងចំនួន ២០ចំនុច អេក្រង់កញ្ជក់ Streaming Mirror ទំហំ ៩អ៊ីញ អេក្រង់កម្សាន្តទំហំ ៨ អ៊ីញនៅផ្នែកខាងក្រោយ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕