Yamaha បញ្ចេញគំរូម៉ូតូ F155 ដែលទំនងជាត្រកូល Exciter សម្រាប់ជំនាន់ក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការដាក់បង្ហាញនូវគំរូម៉ូតូម៉ូឌែល F155 នៅក្នុងព្រឹត្តិការណ៍សម្ពោធម៉ូតូ Exciter ចុងក្រោយបង្អស់របស់ខ្លួន ហើយវាត្រូវបានគេរំពឹងថាអាចជាគំរូផលិតនៅក្នុងត្រកូល Exciter សម្រាប់ជំនាន់ក្រោយ។

ជាមួយនឹងការឌីហ្សាញរបស់ម៉ូតូ Yamaha F155 ត្រូវគេរំពឹងថាដែលទទួលបានការរចនាទ្បើងបែបស្ព័រដោយក្រុមហ៊ុន Yamaha ផ្ទាស់មកពីប្រទេសជប៉ុន។ ហើយយើងសង្កេតឃើញថាម៉ូតូនេះមានពាក្យ EXCITER ភ្ជាប់​ទៅ​នឹង​ផ្ទៃ​គម្រប​ចំហៀង, ចង្កៀងមុខប្រភេទ LED, កុងទ័រឌីជីថល LCD រន្ធសាក USB និងទូរស័ព្ទជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូតូ Yamaha F155 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំងស្រដៀងគ្នាទៅនឹង Yamaha YZF-R15 ដោយម៉ាស៊ីនចំណុះ ១៥៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង liquid-cooled ផលិតកម្លាំង ១៨,៣សេះ និងកម្លាំងរមួល ១៤,១ញ៉ូតុនម៉ែត្រ។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha F155 មិនទាន់មានព័ត៌មានផ្លូវការណាមួយបានបញ្ជាក់ថាអំពី កម្លាំង និងតម្លៃជាផ្លូវការនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម